រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តបាត់ដំបង

  • 259
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បាននអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដើម្បីបូកសរុបលទ្ធផលការងារដែលបានសម្រេចកន្លងមក និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែបន្តទៀត ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការរដ្ឋបាលខេត្ត បានមានប្រសាសន៍ណែនាំ រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀតក្នុងភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាព ។ ឯកឧត្តមក៏បានណែនាំឱ្យបន្តជំរុញយ៉ាងសកម្ម អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងនោះនៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវទាមទារឱ្យមានការរួមសហការគ្នាត្រួតពិនិត្យគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តឱ្យបានតឹងរ៉ឹងបំផុតនូវវិធានការច្បាប់ ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តនូវបញ្ហាបទល្មើសគេចពន្ធគ្រប់ប្រភេទដោយឱ្យខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តចុះបង្រ្កាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ ។ ដោយឡែកមិនត្រឹមតែប៉ុណ្ណោះ បញ្ហាអនាម័យបរិស្ថានក៏នៅតែបន្តពង្រឹងដែរ ដោយក្នុងនោះរដ្ឋបាលក្រុង ស្រុកទាំង១៤ ត្រូវធ្វើការរៀបចំសណ្ដាប់ធ្នាប់អនាម័យ នៅតាមទីប្រជុំជនរបស់ខ្លួន ក៏ដូចជាការរៀបចំកន្លែងលក់ដូរ សណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយជាប់ជាប្រចាំផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំសណ្ដាប់ធ្នាប់នៅត្រង់ចំណុចសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដែលទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ និងពិភាក្សាអំពីការរៀបចំទិសដៅចរាចរណ៍ឡើងវិញ នៅតំបន់ជុំវិញវិមានឯករាជ្យនេះ ដើម្បីបង្កការកកស្ទះចរាចរណ៍ និងសម្រួលចរាចរណ៍នៅតំបន់នេះឱ្យមានភាពរលូនទៅមុខ ៕

អត្ថបទទាក់ទង