ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពពីធីបិទវគ្គបណ្តុះបណ្តាលការអប់រំភាពជាអ្នកដឹកនាំលើកទី៤ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់គោលដៅនៃគម្រោងរបស់អង្គការអភិវឌ្ឍន៍សហគ្រាសទឹក និងអនាម័យកម្ពុជា (Water Shed) នៅសណ្ឋាគារខេមរា១ បាត់ដំបង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សូមជម្រាបជូនថាក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏ការចែកនូវ មេដាយប្រាក់ មេដាយមាស និងប័ណ្ណសេសើរ ជូនសិក្ខាកាមដឹកនាំល្អ របស់ គោលដៅនៃគម្រោង អង្គការអភិវឌ្ឍន៍សហគ្រាសទឹក និងអនាម័យកម្ពុជា (Water Shed) ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងអនុវត្តគម្រោងឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ ក៏បានថ្លៃងអំណរគុណដល់គ្រូឧទ្ទេស ដែលយកកម្លាំង ប្រាជ្ញាស្មារតី បទពិសោធន៍ល្អៗជូនដល់សិក្ខាកាម គ៏បានផ្តាំផ្ញើដល់សិក្ខាកាមត្រូវចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាលនេះយកទៅចាត់ចែងអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់មូលដ្ឋានរៀងៗខ្លួន៕