ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូចំនួន ១ ខែ្ស ដែលស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងពិធីបើកការដ្ឋានមានការអញ្ជើញចូលរួម ឯកឧត្តម ប៉ោ ទ្រីឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ព្រែកព្រះស្តេច ព្រមទាំងលោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ព្រែកព្រះស្តេច លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ អ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ។
សូមជម្រាបជូនថា ផ្លវលេខ ៧១៥ ដែលស្ថិតនៅភូមិ១៣មករា និងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ត្រូវបានជួសជុលស្ថាបនាក្រាលកៅស៊ូ ដែលមានប្រវែល ៨៣០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ដែលជាអំណាយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លៃងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ព្រែកព្រះស្តេច និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជួយដោះស្រាយបញ្ហាសំណូមពរ នៅមូលដ្ឋាន ។
ឯកឧត្តមអភិបាលខេត្តគ៏សំណូមចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដែលរងការប៉ះពាល់បន្តិចបន្តួចសុំការយោគយល់អធ្យាស្រ័យចំពោះការជួសជុលស្ថាបនាផ្លូវនេះផងដែរ៕