រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីចែកប្រាក់រង្វាន់ដល់ក្រុមកីឡាបាល់ទាត់នារី គ្រូបង្វឹក គ្រូជំនួយ កីឡាស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង តំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប្រាក់រង្វាន់ដល់ក្រុមកីឡាបាល់ទាត់នារី និងគ្រូបង្វឹក គ្រូជំនួយ នូវទឹកប្រាក់ចំនួន ៣៨ ៨០០ ០០០ រៀល ក្នុងនោះកីឡាការិនីម្នាក់ទទួលបានទឹកប្រាក់ចំនួន៤ ០០០ ០០០រៀល គ្រូបង្វឹកចំនួន៤ ០០០ ០០០ រៀល គ្រូជំនួយចំនួន ២ ៨០០ ០០០រៀល។ ឯកឧត្តម បានមានប្រសាសន៍ថា នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដល់វិស័យកីឡា កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមយ៉ាងល្អ និងទទួលបានមេដាយច្រើន ដែលជាមោទនភាពរបស់កម្ពុជា និងធ្វើឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់និងមានការកោតសរសើរដល់កម្ពុជា។ ឯកឧត្តមក៏បានលើកសរសើរដល់ក្រុមកីឡាបាល់ទាត់នារីដែលបានចូលរួមប្រកួតថ្នាក់អាស៊ីអាគ្នេយ៍ដោយទទួលបាន មេដាយសំរឹទ្ធ ដែលជាមោទនភាពខេត្ត និងថ្នាក់ជាតិ ឯកឧត្តមបានសំណូមពរឲ្យខិតខំប្រឹងប្រែងបន្តទៀតដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃអនាគត។

អត្ថបទទាក់ទង