រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញជួប និងស្តាប់របាយការណ៍របស់ក្រុមការងារចម្រុះហត្ថពលកម្មបរទេសនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

  • 3.5ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបជាមួយក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តនៃក្រសួងមហាផ្ទៃ។

កិច្ចប្រជុំមានការអញ្ជើចូលរួម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោកប្រធាន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោក នាយក នាយកស្តីទីទីចាត់ការសាលាខេត្ត។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានរាយការណ៍អំពីលទ្ធផលនៃការចុះហត្ថពលកម្មបរទេដែលមកធ្វើការងារនៅក្នុងខេត្តបាត់ដំបងខេត្តបាត់ដំបងមានចំនួន ៤៩៨នាក់ ស្រី១៣៧ នាក់ ដែលត្រូវចុះធ្វើអធិការកិច្ចមានចំនួន ១០៧ គោលដៅ និងចំនួន ០៩ ក្រុង ស្រុក។

ឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានលើកអំពីគោលការណ៍ច្បាប់ចំពោះជនបរទេសដែលកាន់ លិខិតឆ្លងដែនភ្ញៀវទេសចរណ៍ (VISA) ហើយមកបំរើការងារនៅប្រទេសកម្ពុជា ដោយខុសគោលដៅត្រូវបណ្តេញចេញពីប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ និងមានការពិន័យជាប្រាក់ផងដែរ ប្រសិនបើជនបរទេសនៅតែគ្មានប័ណ្ណការងារ ហើយធ្វើការពិន័យ ២ ដង រួចនឹងត្រូវដេញចេញពីប្រទេសកម្ពុជា។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានថ្លៃងអំណរគុណចំពោះក្រុមការងារចម្រុះ ដែលដឹកនាំដោយអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដែលបានអនុវត្តបានយ៉ាងម៉ត់ចត់ជនបរទេស ហើយបានផ្តាំផ្ញើដល់មន្ទីរបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្រូវផ្សព្វផ្សាយដល់ក្រុមហ៊ុន សហគ្រាស គ្រិះស្ថាន នានា ដែលមានជនបរទេសធ្វើការងារ ៕

អត្ថបទទាក់ទង