រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដាំដើមឈើ នៅសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីលើកសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពបៃតងស្រស់

នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដាំដើមឈើ ដែលជាប្រភេទដើមឈើធ្នង់ នៅឯសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ដើម្បីលម្អសួនច្បារឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ផ្ដល់ជាម្លប់សម្រាប់អង្គុយលេង លើកសម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពបៃតងស្រស់ ក៏ដូចជាទុកសម្រាប់ដល់អ្នកជំនាន់ក្រោយៗទៀតបានស្គាល់ពីប្រភេទដើមឈើនានាផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានបន្តចុះពិនិត្យដំណើរការសាងសង់វិមានឯករាជ្យ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញដល់ការសាងសង់ឱ្យបានកាន់តែឆាប់រហ័ស និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ៕

អត្ថបទទាក់ទង