ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ពិធីសម្ពោធសមិទ្ធិផលថ្មី ព្រះវិហាវត្តឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ពីធីនេះមានការអញ្ជើញចូលរួម ពីអស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោកអភិបាលស្រុក អ្នកផ្តើមបុណ្យ លោកយាយា លោកតា សិស្សនិសិ្សត និងពុទ្ធបរិស័ទចំណុះជើងវត្តឯកភ្នំជាច្រើននាក់អញ្ជើញចូលរួម ។
បុណ្យឆ្លងសមិទ្ធិផលថ្មី ព្រះវិហាវត្តឯកភ្នំ ដែលមានការឧបត្ថម្ភថវិកាជួសជុល និងកសាងបន្ថែមដោយ លោក ជា ហៃទី និងអ្នកស្រី គី គឹមស៊ាន ព្រមទាំងបុត្រ និងឯកឧត្តម ស សិរីវិចិត្រ និងលោកជំទាវ ព្រមទាំងបុត្រ ដែលបានធ្វើជួសជុលលាបថ្នាំកែលម្អរព្រះវិហាថ្មី ដោយចំណាយថវិកាប្រមាណ ៦០.០០០ ដុល្លារអាមេរិច ។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លៃងអំណរកុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោក លោកស្រី ដែលចំណាយថវិកា និងធនធានផ្ទាល់ខ្លួនជួយជួសជុលព្រះវិហាថ្មី ព្រមទាំងបានជួយលើកស្ទួយវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
នៅក្នុងពិធីនេះដែលឯកឧត្តម ងួន រតនៈ បានចែកជូនយាយជី តាជី ចំនួន ៤៥ នាក់ នូវក្រម៉ាបង់ករ ១ និងខោអាវមួយកំផ្លេ លោកគ្រូ អ្នកគ្រូចំនួន ៤៥ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅធំចំនួន ២ ក្បាល សៀវភៅសរសេរចំនួន ២ ក្បាល ប៉ិច ខ្មៅដៃ ទឹកលុប និងថវិកាចំនួន ២០.០០០រៀល និងចែកជូនសិស្សចំនួន ៥០០ នាក់ក្នុងម្នាក់ៗទទួលបាន ក្រដាសព័ណ៌ ១ដុំ សៀវភៅសរសេរ ៥ក្បាល ប៉ិច ខ្មៅដៃ ទឹកលុប និងថវិកាចំនួន ៤.០០០ រៀល៕