រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានឧបត្ថម្ភថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ និងសប្បុរសជននានាដែលបានឧបត្ថម្ភថវិកា ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
សូមជម្រាបថាសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ឬវេរចូលគណនីធនាគាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង(ប្រាក់រៀល) និង (ប្រាក់ដុល្លារអាមេរិក) មានដូចខាងក្រោម ៖

  • ធនាគារកាណាឌីយ៉ា(CANADIA)
    (ដុល្លារ) 040000597874 (ប្រាក់រៀល 0040000597882
  • ធនាគារអេស៊ីលីដា(ACLEDA)(ដុល្លា)03000354153828
    (ប្រាក់រៀល) 03000354153838
  • ធនាគារអេប៊ីអេ (ABA) (ដុល្លារ) 003585971(ប្រាក់រៀល) 003585989

ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ ៖
-ឯកឧត្តម សួស សុភ័ក្រ្ត : 076 33 36 017
-លោក កង ប៊ន : 092 81 53 73
-លោក កុសុម សុភីនារ៉ា : 061 81 81 16 ។

អត្ថបទទាក់ទង