រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ថ្មគោល ឯកភ្នំ មោងឫស្សី

នៅព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកសង្កែ ស្រុកថ្មគោល ស្រុកឯកភ្នំ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្ថិតនៅបរិវេណវត្តសិរីរតនារាម អន្លង់សាគរ ហៅវត្តអន្លង់តាអ៊ួរ ស្ថិតនៅឃុំកោះជីវាំង និងទីតាំងទី២នៅក្នុងឃុំព្រៃចាស់ នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សម្រាប់ស្រុកឯកភ្នំនេះផងដែរ ប្រជាពលរដ្ឋដែលអាស្រ័យផលធ្វើស្រែ និងចំការ លើដីតំបន់៣មានចំនួន ៥ឃុំ គឺឃុំព្រែកនរិន្ទ ឃុំពាមឯក ឃុំព្រែកហ្លួង ឃុំព្រៃចាស់ និងឃុំកោះជីវាំង ហើយរដ្ឋបាលឃុំ និងរដ្ឋបាលស្រុក បានស្នើសុំ ដល់រាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀល និងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ពីដីតំបន់៣ មកជាតំបន់២ មានទំហំ១៣៦៣.៩០ ហិកតា ស្មើនឹង ៤៩០ គ្រួសារ ,ស្នើសុំកាត់ឆ្វៀលដីតំបន់៣ មកជាតំបន់១ ទំហំ ១៣៥០.០៣ហិកតា ស្មើនឹង ២៩៩៥ គ្រួសារ និងស្នើសុំកាត់ឆ្វៀលដីតំបន់២ មកជាតំបន់១ ទំហំ ១៦៤០.១៥ ហិកតា ស្មើនឹង ៨៦៧គ្រួសារ។

អត្ថបទទាក់ទង