រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅស្រុកភ្នំព្រឹក និងស្រុកសំពៅលូន

  • 455
  • ដោយ teavvisal

នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤០០គ្រួសារ នៃស្រុកចំនួន២ គឺស្រុកភ្នំព្រឹក ចំនួន២០០គ្រួសារ ប្រារព្ធនៅឯសាលាឃុំបួរ និងចំនួន២០០គ្រួសារទៀតរស់នៅស្រុកសំពៅលូន ប្រារព្ធនៅឯវត្តស្រែ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងលោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយស ក្រុមអ្នកម្ដាយមនុស្សធម៌ ។

អត្ថបទទាក់ទង