រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើចូលរួម ទិវានំបញ្ចុកតេជោសន្តិភាព

  • 2.1ពាន់
  • ដោយ Sotheavy

ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមហូបនំបញ្ចុក ក្នុង ទិវានំបញ្ចុកតេជាសន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង ។

ទិវានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ សិស្សនិសិ្សត ​និងប្អូនប្រជាពលរដ្ឋជាច្រើននាក់អញ្ជើញចូលរួម។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ថ្មីៗនេះ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា​ បានអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រៀបចំទិវា ហូបនំបញ្ចុក ទាំងអស់គ្នា នៅថ្ងៃទី៩ ខែមីថុនា ឆ្នាំ២០១៩ ដោយអញ្ជើញបងប្អូនប្រជាពលរដ្ឋរួមហូបនំបញ្ចុក ។

ការហូបនំបញ្ចុកនសន្តិភាបនាថ្ងៃនេះ ក៏រំលឹកអំពីវប្បធម៌ចែករំលែករបស់យើងពីសម័យមុន ក្នុងគ្រួសារនីមួយៗតែងតែធ្វើនំបញ្ចុកពិសារមុននឹងចាប់ផ្ដើមចុះភ្ជួររាស់ដកស្ទូង នារដូវវស្សាផងដែរ ព្រមទាំងបានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំក្នុការផ្សារភ្ជាប់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

អត្ថបទទាក់ទង