រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សេចក្តីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ (២០១៤-២០១៩) ត្រូវបានពិនិត្យពិភាក្សាផ្តល់យោបល់លើ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង

  • 2.1ពាន់
  • ដោយ Sotheavy

ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យពិភាក្សាផ្តល់យោបល់លើសេចក្តីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ (២០១៤-២០១៩)

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក លោកអភិបាល អភិបាលរងក្រុង ស្រុក និងអស់លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត

ដោយយោងសេចក្តីណែនាំលេខ ០០៥ សណន​ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការរៀបចំរបាយការណ៍បូកសរុបបញ្ចប់អាណត្តិទី២ (២០១៤-២០១៩) របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខ័ណ្ឌ។

លោកស្រី កែវ ដាណា នាយករងរដ្ឋបាលសាលាខេត្ត បានអានសេចក្តីព្រាងរបាយការណ៍សង្ខេបរបស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី២ (២០១៤-២០១៩) ដើម្បីដាក់អង្គប្រជុំពិនិត្យ និងផ្តល់យោបល់។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លៃងអំណរគុណចំពោះការយកចិត្តទុក របស់ក្រុមការងារបូកសរុប និងរៀបចំសេចក្តីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត (២០១៤-២០១៩) នេះឡើង ដើម្បីឱ្យអង្គប្រជុំបានពិនិត្យ និងផ្តល់យោបលនាថ្ងៃនេះ៕

អត្ថបទទាក់ទង