រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងប្រារព្វ “ទិវាអនាម័យបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ០៥ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ” ការបំពុលខ្យល់” ។

  • 1.0ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃពុធ ៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងប្រារព្វ" ទិវាអនាម័យបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ០៥ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ" ការបំពុលខ្យល់" នៅសួននាគសន្តិភាព ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងនៃគណ:អភិបាលខេត្តតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

កម្មវិធីនេះមានកិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្ត សាលាក្រុង បាត់ដំបងនិងមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។

ការរៀបចំពិធីនេះឡើងមានគោលបំណងបណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ពិសេសស្របពេល ដែលរដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងជម្រុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន រួមទាំងការកែលម្អសោភ័ណភាពនៅទីរួមខេត្តនិងគ្រប់ទីកន្លែង។ Yan Oudom 

អត្ថបទទាក់ទង