រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ។

  • 1.1ពាន់
  • ដោយ Sotheavy

នៅព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ និងកុមារចំនួន ១៥០នាក់ ដែលជាអំណោយមនុស្សធម៌ របស់អង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ (Asia's Hope ) តាមរយៈឯកឧត្តម អ៊ុយ រី និងលោកជំទាវ ស្ថិតក្នុងភូមិទូលព្រំ២ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក យី សុងគី អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង តំណាង ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង តំណាងអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ លោកអភិបាលស្រុក លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ព្រមទាំងយុវជន ស.ស.យ.ក ខេត្ត និងស.ស.យ.ក ស្រុលមោងឬស្សី ។

អំណោយដែលត្រូវចែកជូនរួមមាន ក្នុងមួយគ្រួសារៗ ទទួលបាន:
- អង្ករទម្ងន់ ៣០គីឡូក្រាម
- ទឹកត្រីចំនួន ៦ដប
- មីចំនួន ១កេស
ចំពោះកុមារក្រីក្រ ម្នាក់ៗទទួលបាន សម្ភារៈសិក្សា ចំនួន១ឈុត។

អត្ថបទទាក់ទង