រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា

  • 292
  • ដោយ teavvisal

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារមួយចំនួន និងរឹតចំណងមិត្តភាពរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏បានរៀបចំពិធីប្រគល់-ទទួលរថយន្តគិលានសង្រ្គោះចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង និងត្រាក់ទ័រចំនួន០២គ្រឿង ដែលជាអំណោយរបស់ខេត្តអិហិមិ នៃប្រទេសជប៉ុន ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្រ្គោះបន្ទាន់ក្នុងខេត្តបាត់ដំបងឱ្យកាន់តែល្អប្រសើរជាងមុន និងដើម្បីរឹតចំណងមេត្រីភាពរវាងខេត្តអិហិមិ នៃប្រទេសជប៉ុន និងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរឹងមាំផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ខេត្តអិហិមិ នៃប្រទេសជប៉ុន ដែលជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង ដែលបានប្រគល់ជូននូវរថយន្តគិលានសង្រ្គោះ រថយន្តពន្លត់អគ្គិភ័យ និងត្រាក់ទ័រជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលនេះគឺជាផ្នែកមួយក្នុងការចូលរួមចំណែកពង្រឹងដល់ការដឹកជញ្ជូនសង្រ្គោះបឋមក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្អប្រសើរជាងមុនបានមួយកម្រិតទៀត ក្នុងនោះក៏បានចូលរួមចំណែកលើវិស័យកសិកម្មក្នុងខេត្តបាត់ដំបង ឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទទាក់ទង