រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសិក្សា ១ខ្នង នៅស្រុកថ្មគោល ខេត្តបាត់ដំបង។

  • 731
  • ដោយ Sotheavy

ប្រជាពលរដ្ឋរស់នៅក្នុងភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង បានសម្តែងនូវទឹកចិត្តសប្បាយរីករាយដោយគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ត្រូវបានសាងសង់រួចស្រេច ជាស្ថាពរគឺ អាគារសិក្សាថ្មីបម្រើឲ្យវិស័យអបរំ សិក្សាធិការ និងបានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ប្រគល់ជូនសហគមមូលដ្ឋាន ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សានេះបានប្រព្រឹត្តិទៅ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ រួមមាន អាគារសិក្សា ១ ខ្នង ៤ បន្ទប់ បំពាក់គ្រឿងសង្ហារឹម បង្គន់អនាម័យ ៤ បន្ទប់ក្លោងទ្វារ ចចនិង ទោងយោលកំសាន្ត មួយឈុត ចំណាយអស់ថវិកា ៤៧.៤០០ ដុល្លាសហរដ្ឋអាមេរិក ។

ពិធីនេះបានប្រព្រឹត្តិទៅ ក្រោមធិ់បតីភាព ឯកឧត្ដម ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្ត តំណាង ឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោក ម៉ាក ថូម៉ាស់ជេននី ស្ថាបនិកអង្គការសម្រេចសុបិនកុមារ និងលោក តូសីុអុ តាឈីបាណា ម្ចាស់ជំនួយ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអង្គភាពក្នុងខេត្ត មន្ត្រីរាជការ រដ្ឋបាលមូលដ្ឋាន សប្បុរសជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះលោកលោកស្រី ជាស្ថាបនិក នៃអង្គការសម្រេចសុបិនកុមារ ដែលអញ្ជើញមកពីបណ្តាប្រទេសនានា និង ប្រធានអង្គការសម្រេចសុបិនកុមារប្រចាំប្រទេសកម្ពុជា ដែលបានធ្វើការសម្របសម្រួល និងគៀងគររកថវិកា ពីសប្បុរសជន ពីបណ្តាក្រុមហ៊ុននានា ក្រៅប្រទេស មកជួយសាងសង់សាលារៀននៅតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ គូសបញ្ជាក់ថា អគារសិក្សាថ្មីបំរើឲ្យ វិស័យអប់រំ ដ៏មានសារៈសំខាន់នេះគឺជាការឆ្លើយតបទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន បានផ្តល់ផលប្រយោជន៍ យ៉ាងធំធេង បង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្សបានចូលសិក្សារៀនសូត្រ ប្រកបដោយផាសុខភាព និងសុវត្ថិភាព បានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវ ដល់លោកឪពុក អ្នកម្តាយ អាណាព្យាបាលសិស្ស ត្រូវយកចិត្តទុកដាក់នូវការសិក្សារបស់កូនៗ ដោយសហការ ទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ ឲ្យបានល្អ និងជាពិសេសចំពោះកូនៗ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យ ទទួលបានលទ្ធផលល្អ ត្រូវយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ គោរពនូវវិន័យសាលាហើយនិង ត្រូវមានសាមគ្គីភាពចេះជួយគ្នាទៅវិញទៅមក ជាពិសេសប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។

ក្នុងពិធីសម្ពោធអាគារសិក្សានេះ សិស្ស ម្នាក់ៗទទួលបាននូវ កាបូប ដាក់សៀវភៅ ១ សៀវភៅ បិុច ខ្មៅដៃ ផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង អង្គការ សម្រេចសុបិនកុមារ បានសាងសង់នូវអាគារសិក្សាមានចំនួន ៤៨ ខ្នង
- ស្រុក សង្កែ មានចំនួន ១៣ ខ្នង
- ស្រុក ឯក ភ្នំ ............. ១៤ ខ្នង
- ស្រុក ភ្នំព្រឹក............... ១១ ខ្នង
- ស្រុក សំពៅលូន......... ៣ ខ្នង
- ស្រុក ថ្មគោល............. ៧ ខ្នង

អត្ថបទទាក់ទង