រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយពីសភាពការថ្មីៗនៅសាលាខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ SokMean

(បាត់ដំបង)÷ នាព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំផ្សព្វផ្សាយពីសភាពការថ្មីៗនៅសាលាខេត្តបាត់ដំបង ក្រោម អធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានជម្រុញឲ្យអាជ្ញាធរមូលដ្ឋានធ្វើការដោះស្រាយបញ្ហាផ្សេងៗនិងខិតខំបំរើការងារជូនប្រជាពលរដ្ឋនៅនឹងកន្លែងមូលដ្ឋានក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវនៅតាមស្រុករបស់ខ្លួន។

អត្ថបទទាក់ទង