ថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបន្តដឹកនាំសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០០គ្រួសារទៀតមកពី ឃុំចំនួន៣នៃស្រុកសំឡូត ក្នុងនោះឃុំតាសាញប៉ះពាល់ចំនួន៧២គ្រួសារ លើភូមិចំនួន៤ បណ្តាលអោយ(រលំទាំងស្រុង ២ខ្នងផ្ទះ និងរបើកដំបូល៧០ខ្នងផ្ទះ) ឃុំអូរសំរិល ប៉ះពាល់ចំនួន ២៥គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង២ខ្នង និងរបើកដំបូល២៣ ខ្នង) និងឃុំស៊ុងប៉ះពាល់៣គ្រួសារ លើភូមិចំនួន១ក្នុងនោះ (របើកដំបូល៣ខ្នង) ដែលពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅទីតាំងវត្តតាសាញ់ចាស់ ឃុំតាសាញ់ស្រុកសំឡូត ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១-៣១ខែមីនា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៣ឃុំ និងភូមិចំនួន៣៦ភូមិបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥២១ខ្នង(៥២១គ្រួសារ) ប៉ះពាល់វត្តអាម សាលារៀន និង រន្ទះបាញ់ងាប់គោខូចខាតសម្ភារ:ជាច្រើន ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ។