រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំង ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូតខេត្តបាត់ដំបង រួមមាន ៖

  • កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
  • វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
  • កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
  • វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត ។
    ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា
    -ភេសជ្ជៈចំនួន៣០កេស
    -ទឹកសុទ្ធ៥០កេស
    -នំអន្សមជ្រូក១ស្លឹក
    -សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
    -បន្លែស្រស់៥០គីឡូក្រាម
    -ម៉ាស់២០ប្រអប់
    -និងថវិកា៦លានរៀល
    ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
    សូមជម្រាបផងដែរថា នាពេលរសៀលនេះ និងថ្ងៃស្អែក ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នឹងបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកកំរៀង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ៕

អត្ថបទទាក់ទង