រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣

  • 213
  • ដោយ teavvisal

នៅរសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅឯសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អរយៈពេលមួយឆ្នាំនេះ ជាពិសេសកិច្ចការការពារអំឡុងពេលរៀបចំការបោះឆ្នោត ដោយក្នុងនោះមិនមានភាពអសកម្ម អំពើហិង្សានានានៅមុនពេលបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយមិនត្រឹមតែប៉ុណ្ណោះសម្រាប់បទល្មើសធំៗនៅក្នុងខេត្តក៏មិនមានអ្វីជាដុំកំភួនឡើយ ដែលនេះសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមការពារសន្ដិសុខជូនប្រជាពលរដ្ឋ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់បន្តយកចិត្តទុកដាក់ ពិសេសបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួលខ្លាំង ដោយមានការកើនឡើងនូវកំដៅ ដែលងាយបង្កជាអគ្គិភ័យកើតឡើង ដូចនេះស្នើឱ្យកងកម្លាំងទាំងអស់ត្រៀមលក្ខណៈជានិច្ច ត្រៀមរថយន្តពន្លត់អគ្គិភ័យ ដើម្បីត្រៀមក្នុងការជួយសង្រ្គោះអប្បទ្ទវហេតុកើតឡើងចៃដន្យ ។ ឯកឧត្តមក៏បានណែនាំដល់កងកម្លាំងបន្តយកចិត្តទុកដាក់រក្សាឱ្យបាននូវគោលនយោបាយភូមិឃុំសុវត្ថិភាព ឱ្យបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់បង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាអំពើចោរកម្ម និងអំពើអសន្ដិសុខដែលកើតមាននៅក្នុងតំបន់របស់ខ្លួនឱ្យអស់ ព្រោះទង្វើអសន្ដិសុខទាំងអស់នេះនឹងបង្កជាហានិភ័យដល់ប្រជាពលរដ្ឋឱ្យមានភាពភ័យខ្លាច ដូចនេះត្រូវធ្វើយ៉ាងណាបង្រ្កាបឱ្យខានតែបាន ដើម្បីផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋកុំឱ្យរស់នៅទាំងមានភាពភ័យខ្លាច ៕

អត្ថបទទាក់ទង