នៅរសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់នូវទីតាំងរៀបចំសង្រ្កាន្ដបាត់ដំបង២០២៣ ក៏ដូចជាចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាងចិញ្ចើមផ្លូវ ការកសាងចំណតរថយន្ត ការកសាងប្រព័ន្ធលូរំដោះទឹក និងហេដ្ឋារចនាសម្ព័ន្ធនានាទៀតនៅក្រោយរូបសំណាកលោកតាដំបងគ្រញូង ៕
default