រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ ទទួលជួបសម្តែងការគួរសម ជាមួយ លោកជំទាវ បណ្ឌិត Sarah Taylor ឯកអគ្គរាជទូត នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា

រសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ បណ្ឌិត Sarah Taylor ឯកអគ្គរាជទូត នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក Jan Scazighino ប្រធានការិយាល័យស្ថានទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រទេសកាណាដា នៅសាលប្រជុំ សាលាខត្តបាត់ដំបង ។

អត្ថបទទាក់ទង