រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន បៃតងកម្ពុជា និងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) អញ្ជើញចូលរួមជាអធិបតីក្នុងពិធីការចុះកិច្ចព្រមព្រៀងសម្រាប់ការផលិតពូជស្រូវវិញ្ញាបនបត្ររវាងក្រុមហ៊ុនបៃតងកម្ពុជា និងសហគមន៍កសិកម្ម ។
សូមបញ្ជាក់ថានៅក្នុងខេត្តបាត់ដំបង មានសហគមន៍សហគមន៍កសិកម្មមានចំនួនប្រមាណ ៨០ សហគមន៍ ដោយថ្ងៃនេះ ក្រុមហ៊ុនបៃតងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មចំនួន ២១ សហគមន៍។
ឯកឧត្តម ឧកញ៉ា ភួ ពុយ បានលើកឡើងថា ក្រុមហ៊ុនបៃតងកម្ពុជាបានរៀបចំក្រុមការងារមួយដើម្បីចុះជួយជំរុញសមាជិកសហគមន៍នៅតាមតំបន់ដែលផលិតស្រូវ និងចុះពិនិត្យថែទាំណែនាំដល់បងប្អូនប្រជាកសិករយើងឱ្យទទួលបានទិន្នផលខ្ពស់។
ឯកឧត្តម ឧកញ៉ា ភួ ពុយ បន្តទៀតថាបងប្អូនប្រជាកសិករចាប់ពី ១០% ភាគទៅ ១៥% ដែលបានប្រើប្រាស់ពូជចេញពីសហគមន៍ផលិតពូន ប៉ុន្តែ ៨០% ទៅ ៨៥% ប្រជាកសិករយើងប្រើប្រាស់ពូជចំណី ដូច្នេះយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឱ្យពួកគាត់ងាកមកប្រើប្រាស់ពូជដែលបន្សុតចេញពីសហគមន៍យើង ទាល់ទេប្រធានសហគមន៍មានការចូលរួមឯកភាពគ្នាការផលិតពូជនេះឱ្យបានច្រើន ដើម្បីលក់ចែកចាយទៅប្រជាកសិករយើង ។
ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានបញ្ជាក់ការឯកភាពគ្នារវាងតម្លៃស្រូវ និងសូមអបអរសាទរ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀងនាថ្ងៃនេះ ។ ឯកឧត្តម អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានជម្រាបជូនអំពីបច្ចេកទេសនៃសម័យបច្ចេកវិទ្យា ក្នុងការព្យាបាលជម្ញឺស្រូវនាសម័យនេះ គឺគ្រាន់តែប្រជាកសិកររបស់ថតនូវស្រូវដែលមានជម្ញឺ បញ្ជូនទៅអ្នកបច្ចេកទេស នឹងដឹងអំពីជម្ញឺនោះ ដោយចំណេញនូវពេលវេលាផងដែរ។
ឯកឧត្តម កៅ ថាច បានបន្តថាកន្លងមកធ្លាប់លេចលឺព័ត៌មានថា ធនាគារអភិវឌ្ឍន៍ជនបទ ឱ្យខ្ខីតែលោកឧកញ៉ាធំមួយចំនួនប៉ុណ្ណោះទេ នេះជាមិនពិតទេ គឺប្រសិនបើសហគមន៍ណាដែលខ្វះដើមទុនអាចធ្វើការខ្ចីពីធនាគារអភិវឌ្ឍន៍ជនបទបាន ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត រីករាយ និងអបអរសាទរចំពោះខេត្តបាត់ដំបងយើង ដែលចាត់ទុកការជាព្រឹតិការណ៍ទី១ ដែលបានបង្កើតការទទួលខុសត្រូវចំពោះអ្នកលក់ និងអ្នកទិញ ព្រមទាំងថ្លែងអំណរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលសហការណ៍គ្នាយ៉ាងល្អរហូតឈានមកដល់កិច្ចព្រមព្រៀងនេះ ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់សហគមន៍ត្រូវរក្សានិរន្តរភាពសហគមន៍ សាមគ្គីភាពផ្ទៃក្នុង ត្រូវគោរពលក្ខន្តិកសហគមន៍ បទបញ្ជាផ្ទៃក្នុង តម្លាភាព ឱ្យមានចូលរួមសមាជិក និងមានស្មោះស័គ្រនឹងគ្នា។ មានវីដេអូរខាងក្រោម ៖
ប្រភពវីដេអូរ CNC