នាព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានបន្តប្រគល់ផ្ទះមួយខ្នង ជូនលោកតា មាស សុភាព អាយុ៧៦ឆ្នាំ រស់នៅភូមិអូដារ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជា ទុរគជន រស់នៅម្នាក់ឯង ។សូមបញ្ជាក់ថា ផ្ទះខាងលេីខ្នងនេះ ចំណាយថវិកា ៥.៣៨០ដុល្លារ (ប្រាំពាន់បីរយប៉ែសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់ត៍ ក្រាលការ៉ូ ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ៣ម៉ែត្រ និងចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។ ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥២កេស, ត្រីខ ២០កំប៉ុង, ឈុតគ្រឿងចានឆ្នាំង និងថវិកា មួយចុះនួន ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ទឹកបរិសុទ្ធ មុង ក្រមា និងថវិកាមួយចំនួនផងដែរ ។ លោកតា មាស សុភាព អាយុ៧៦ឆ្នាំ ក៏បង្ហាញពីសេចក្ដីរំភេីបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង លេខរៀងទី៩ ដែលជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ៕
ផ្ទះថ្មី ១ខ្នងទៀត ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក
- 25
- ដោយ teavvisal
អត្ថបទទាក់ទង
-
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣
- 25
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការលើកទី៨
- 25
- ដោយ teavvisal
-
សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឆ្នាំ២០២៣
- 25
- ដោយ teavvisal
-
ពិធីបើកការដ្ឋាន គម្រោងស្ដារប្រឡាយកំពង់សីមា និងការងារស្ថាបនាលូប្រអប់មុខមួយ ចំនួន១៥កន្លែង ស្ថិតក្នុងក្រុងបាត់ដំបង
- 25
- ដោយ teavvisal
-
បាតុភូតធម្មជាតិព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬបាតុភូត EQUINOX
- 25
- ដោយ teavvisal
-
Telegram Channel របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
- 25
- ដោយ teavvisal
-
ពិធីប្រគល់-ទទួល និងសម្ពោធបើកឱ្យប្រើប្រាស់ទីលានទុកដាក់សំរាម ខេត្តបាត់ដំបង
- 25
- ដោយ teavvisal
-
ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តតាសែនមានជ័យ ស្រុកកំរៀង ខេត្តបាត់ដំបង
- 25
- ដោយ teavvisal
-
ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំសហការីចុះត្រួតពិនិត្យទីតាំងសាងសង់ខ្លោងទ្វារ និងទីតាំងរៀបចំព្រឹត្តការណ៍ សង្រ្កាន្តបាត់ដំបង ២០២៣
- 25
- ដោយ teavvisal
-
អបអរសាទរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន ដំឡេីងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”
- 25
- ដោយ teavvisal