រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយកវិទ្យាជាតិវិជ្ជាជីវៈបាត់ដំបង ។

  • 3.4ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ សំរិទ្ធិ ស.ព ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង

ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមអអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តមឧកញ៉ា ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ នាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សនិស្សិតជាច្រើនអញ្ជើញចូលរួម។

លោក សាលី ម៉ានី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអានប្រកាសរាជរដ្ឋាភិបាលតែងតាំង លោក ហេង ងួនហ៊ត ជានាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ជំនួសលោក នៅ ញិន ដែលបានផ្លាស់ទៅទទួលភារកិច្ចថ្មី។

ឯកឧត្តម សឿម ប៊ុន​រិទ្ធិ មានជំនឿជាក់លើការដឹកនាំរបស់លោកនាយកវិទ្យាស្ថានជាតិថ្មី នឹងលើកកម្ពស់ការទទួលខុស ភាពជាអ្នកដឹកនាំ ព្រមទាំងទទួលខុសត្រូវចំពោះក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបំពេញបេសកកម្មការងាររបស់ខ្លួន ។

ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត បានផ្តាំផ្ញើដល់លោកនាយកថ្មីត្រូវបន្តកិច្ចសហការណ៍ល្អជាមួយបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជាវិទ្យាស្ថាន និងសាលកវិទ្យាល័យនៅក្នុងខេត្ត ព្រមទាំងមានកិច្ចប្រតិបត្តិការល្អជាមួយមន្ត្រីក្រោមឱវាទក្នុងធ្វើការងារដោះស្រាយបញ្ហាជាប្រចាំ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល៕

អត្ថបទទាក់ទង