រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយលោកស្រីនាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

  • 162
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួប និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត សូវណ្ណា ហ្កោនឡែត ( Dr. Suwanna Guantlett) នាយិកាអង្គការសម្ព័ន្ធមិត្តសព្វព្រៃ (Wildlife Alliance) នៅឯសាលប្រជុំB២ សាលាខេត្តបាត់ដំបង ដើម្បីធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការងារការពារ និងអភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុសកន្លងមក តាមរយៈគម្រោងរេដបូកសំកុស ។
គោលបំណងចម្បងរបស់គម្រោងរេដបូកសំកុសគឺ ចូលរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួល អាកាសធាតុសកល តាមរយៈការគាំទ្រដល់និរន្តរភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍ដែលរស់នៅក្នុង និងជាប់នឹងតំបន់គម្រោង ក៏ដូចជាចូលរួមក្នុងការកាត់បន្ថយសកម្មភាពកាប់រានព្រៃខុសច្បាប់ ការបរបាញ់ និងជួញដូរសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងអត្ថប្រយោជន៍ផ្សេងជាច្រើនទៀត ។

អត្ថបទទាក់ទង