រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

  • 151
  • ដោយ teavvisal

នៅព្រឹកថ្ងៃ ចន្ទ ១៥កើត ខែផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង និងក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង១៤ក្នុងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត ។
បន្ទាប់ពីបានស្ដាប់អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចកន្លងទៅនេះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ ដែលក្នុងនោះត្រូវតាមរកមេខ្លោងឱ្យទាល់តែបាន ព្រោះបើមិនធ្វើការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ទេនោះ ធនធានដែលមាននៅបឹងទន្លេសាបនឹងត្រូវសាបរលាបជាបន្តបន្ទាប់ ធនធានមច្ឆជាតិក៏នឹងត្រូវបាត់បង់ផងដែរ ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនោះដែរមិនត្រឹមតែបទល្មើសនេសាទតែមួយមុខប៉ុណ្ណោះទេ ក៏នៅមានបទល្មើសបន្តបន្ទាប់ទៀតដូចជាបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្សច្បាប់ ឬការនាំយកពលករខុសច្បាប់ទៅធ្វើការនៅឯក្រៅប្រទេស ព្រោះបញ្ហាទាំងអស់នេះបង្កជារឿងអសន្ដិសុខនៅក្នុងប្រទេសឱ្យកាន់តែមានភាពវឹកវរ បង្កឱ្យប្រជាពលរដ្ឋមានការភិតភ័យ ដូចនេះត្រូវតែយកចិត្តទុកដាក់ឱ្យបានជាប់ជាប្រចាំ ។
ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថានឱ្យបានស្អាតជាប្រចាំ ព្រោះខេត្តបាត់ដំបងទើបតែទទួលពានរង្វាន់ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង ដូចនេះត្រូវតែខិតខំថែរក្សាជ័យលាភីនេះឱ្យនៅគង់វង្សតាមរយៈការចូលរួមថែរក្សាអនាម័យបរិស្ថាន ការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ក៏ដូចជានៅតាមបណ្ដាស្រុកដទៃ ការរៀបចំសំណង់អាណាធិបតេយ្យឱ្យមានរបៀបរៀបរយដើម្បីឱ្យសាកសមទៅនឹងកិត្យានុភាពខេត្តដែលជាខេត្តទីក្រុងស្អាតផ្ការំដួល៣ទងផងដែរ ៕

អត្ថបទទាក់ទង