ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃសំខាន់ៗក្នុងព្រះពុទ្ធសាសនា ៣ ប្រការគឺ៖
១- ថ្ងៃប្រជុំចតុរង្គសន្និបាត
២- ថ្ងៃព្រះអង្គសម្ដែងឱវាទបាតិមោក្ខ
៣- ថ្ងៃព្រះអង្គដាក់ព្រះជន្មាយុសង្ខារ។
ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមអនុមោទនាបុណ្យមាឃបូជា…។