រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

អគារសិក្សា១ខ្នង២ជាន់មាន១២បន្ទប់ជាអំណោយសម្តេច ស ខេង ទំហំទឹកប្រាក់ជាង២០ម៉ឺនដុល្លា ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នៅឃុំជ្រៃស្រុកថ្មគោល

  • 810
  • ដោយ SokMean

(បាត់ដំបង) ÷ នាព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០១៩ អគារសិក្សា១ខ្នង២ជាន់មាន១២បន្ទប់ជាអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ដោយឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងប្រតិភូអមដំណើរ  នៅក្នុងបរិវេណវិទ្យាល័យជ្រៃស្ថិតភូមិជ្រៃឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង។ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  ប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អភិបាលស្រុកថ្មគោល មេឃុំនានាក្នុងស្រុកទាំងអស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។

បន្ទាប់ពីគណ:អធិបតីបានធ្វើពិធីសាសនាក្រុងពលីបញ្ចុះបឋមសិលានិងលោក គឹម វណ្ណ: អភិបាលស្រុកថ្មគោលបានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនគណ:អធិបតីស្តីពីសកម្មភាពការងារបានអនុវត្តកន្លងមកមានការរីកចំរើនលើគ្រប់វិស័យ ពិសេសវិស័យអបរំ និងរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងលទ្ធផលនៃការប្រមូលផលស្រូវមានការកើនជាងឆ្នាំមុន។

ឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ មានប្រសាសន៍ថា ក្មួយៗជំនាន់ក្រោយនេះមានសំណាងជាងចាស់ៗជំនាន់មុនៗ ដែលមានសាលារៀនជាច្រើនសម្រាប់សិក្សា ហើយសាលារៀនទាំងអស់សុទ្ធតែមាននៅជិតផ្ទះក្មួយៗមានការងាយស្រួលច្រើន ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រយកចំណេះដឹងសម្រាប់យកទៅប្រើជាប្រយោជន៍ខ្លួនយើងរៀងៗខ្លួន ដែលជាយុវជនបន្តវេណជាទំពាំងស្នងឬស្សីប្រទេសជាតិ និងដើម្បីមានឱកាសចូលរួមបំរើ កសាងប្រទេសជាតិឲ្យមានការរីកចំរើន មានវឌ្ឍភាពសង្គមនាពេលអនាគត់តទៅ។

ឯកឧត្តមបានបញ្ជាក់ថា ពីបញ្ហាសន្តិសុខសង្គមគឺមានតែសម័យតេជោយើងនេះទេដែលមានសុខសន្តិភាព១០០% ទន្ទឹមនឹងមានសន្តិភាពនេះហើយ យើងត្រូវនាំគ្នាទប់ស្កាត់សង្រ្គាមចិត្តសាស្រ្តដែលបានបំពុលបរិយាកាសសង្គម តាមរយ:បណ្តាញសង្គមហ្វេសបុកនានា ធ្វើឲ្យយើងជឿតាមទាំងខុស កុំចែកចាយបន្ត ជៀសវាងការខុសឆ្គង អាចពាក់ព័ន្ធចំពោះមុខច្បាប់ទៀតផង។

ឯកឧត្តមបន្តថា គ្មានប្រទេសណាមានសិទ្ធសេរីភាព មានលទ្ធិប្រជាធិបតេយ្យ ច្រើនដូចប្រទេសខ្មែរទេ មិនដូចប្រទេសនានាលើពិភពលោកខ្លះគ្មានសិទ្ធសេរីភាពប្រទេសខ្មែរផង។

ឯកឧត្តមធ្វើការផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីអនាគត់ខ្លួន ត្រូវចាកឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរគ្រប់ទីកន្លែងដើម្បីការពារសុវត្តិភាពខ្លួនយើងផងដែរ។

អត្ថបទទាក់ទង