រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ សុធាវី អញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “កម្មវិធីរ៉ូបូស៊ីងកម្ពុជា (ROBOTHING) នៅសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង ។

  • 1.6ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធី បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ "កម្មវិធីរ៉ូបូស៊ីងកម្ពុជា (ROBOTHING) នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ខេត្តបាត់ដំបង ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកស្រីអនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងពីថ្នាក់ដឹកនាំបណ្តាស្ថាប័នមន្ទីរ គណៈគ្រប់គ្រងសាលាផ្ទាល់ ពីតំណាងក្រុមហ៊ុនជាតិ-អន្តរជាតិផងដែរ។

រ៉ូបូស៊ីង (RoboThink) ជាកម្មវិធីសិក្សាអប់រំថ្មីដ៏មានប្រជាប្រិយភាពរីកចម្រើនឆាប់រហ័ស និងមានការិយាល័យនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសមួយចំនួនទៀត។ បច្ចុប្បន្ននេះបានមកដល់ប្រទេសកម្ពុជាហើយ តាមរយៈក្រុមហ៊ុន" រ៉ូបូស៊ីងកម្ពុជា "ដោយមានលោក គុយ ប៉ាន់ឆ័យ ជាអគ្គនាយកនៃក្រុមហ៊ុនរ៉ូបូស៊ីងកម្ពុជា និងបន្ទាប់ពីសម្ពោធដាក់ឲ្យដំណើរការនៅឯរាជធានីភ្នំពេញថ្មីៗ កន្លងទៅនេះ។

កម្មវិធីសិក្សាអប់រំបែបស្ទែម (STEM) នេះ ត្រូវបានលោក គុយ ប៉ាន់ឆ័យ អះអាងថា បច្ចុប្បន្ននេះ រ៉ូបូស៊ីង (RoboThink) កំពុងតែអប់រំមនុស្សជំនាន់ក្រោយ អំពីការកែច្នៃផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងសរសេរកូដដល់កុមារនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យពួកគេក្លាយជាអ្នកដឹកនាំ នៅក្នុងវិស័យបច្ចេកវិទ្យាទាំងនៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក។

ឯកឧត្តម អភិបាលរងខេត្តបានបានមានប្រសាសន៍ថា ការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺក្នុងទិសដៅលើកកម្ពស់តម្លៃគ្រូបង្រៀន លើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សស្របតាមនិយាមអប់រំ និងដើម្បីជាការឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងសមាហរណកម្មចូលក្នុងសហគមន៍អាស៊ាន ដោយបានពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ។

ឯកឧត្តមបានបន្តថា តាមរយៈការសិក្សាកម្មវិធីរ៉ូបូស៊ីង (RoboThink) កុមារនឹងទទួលបាននូវចំណេះដឹងទាក់ទងនឹងការច្នៃប្រឌិតក្នុងការសាងសង់គ្រឿងយន្ត ការសរសេរកូដ អភិវឌ្ឍន៍នូវសមត្ថភាពខួរក្បាលកុមារបានយ៉ាងមានប្រសិទ្ធភាព ដោយអនុវត្តផ្ទាល់ជាមួយនឹងឧបករណ៍រ៉ូបូទិក ដោយបានរួមបញ្ចូល ជាមួយនឹងការ
សិក្សាបែបកម្សាន្តទៀតផង។ ជាមួយកុមារ ដែលមានអាយុចាប់ពី៦ ដល់ ១៤ឆ្នាំ (ពីថ្នាក់ទី១-ទី៨) ហើយកម្មវិធីអប់រំបែប Stemតែមួយគត់ របស់ រ៉ូបូស៊ីង គឺត្រូវបានផ្តោតលើវិធីសាស្ត្រសិក្សាចុងក្រោ យ របស់ ស្ទែមផ្នែក Hardware និងផ្នែក Soft ware និងជាកម្មវិធីសិក្សាលំដាប់ថ្នាក់ពិភពលោក ដែលបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងកូរ៉េ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រ និងអនុញ្ញាតឲ្យកម្មវិធីរ៉ូបូស៊ីង (Robo Think) ដាក់ដំណើរការសាកល្បងនៅកម្ពុជាជាលើកដំបូងរបស់ខ្លួន នៅសាលារៀនបឋមសិក្សា ព្រះនរោត្តម (រាជធានីភ្នំពេញ) និងនៅថ្ងៃនេះ បានសម្ពោធដំណើរការជាផ្លូវការ នៅសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តបាត់ដំបង ដើម្បីបង្រៀនដល់កុមារឲ្យស្វែងយល់ពីការបង្កើតគ្រឿងយន្ត ដោយផ្ទាល់ខ្លួនឯងផ្ទាល់ តាមរយៈការសាងសង់សរសេរកូដ និងលេងជាមួយគ្រឿងយន្តដែលពួកគេបានបង្កើតឡើងស្របតាមវិស័យអប់រំបែបស្ទែម(STEM)៕

អត្ថបទទាក់ទង