រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company

  • 298
  • ដោយ teavvisal

នៅរសៀលថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួប ក្រុមហ៊ុន Shop Shindou Shigeharu Limited Company នៅឯសាលប្រជុំ សាលាខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារអំពីគម្រោងដែលក្រុមហ៊ុន Shop Shindou Shigeharu Limited Company មានគម្រោងបោះទុនវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។
ក្រុមហ៊ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុតនៅក្នុងខេត្តអិហិមិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ ហើយក្នុងនោះក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម ។
ក្នុងនោះ ឯកឧត្តម សុខ លូ បានសម្ដែងនូវការសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម ហើយរដ្ឋបាលខេត្តរង់ចាំការសហការជានិច្ច ព្រោះនេះក៏ជាគោលបំណងរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ហើយជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ៕

អត្ថបទទាក់ទង