រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និងឯកឧត្តម អ៊ុយ រី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសប្រកបដោយសិរីមង្គលនៃពិធីចម្រើនជន្មាយុ

  • 400
  • ដោយ teavvisal

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត សូមសម្ដែងនូវអំណរសាទរ និងគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លានៃពិធីចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណចំពោះ សម្ដេចក្រឡាហោម ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ដឹកនាំក្រសួងមហាផ្ទៃ ឲ្យសម្រេចបាននូវសមិទ្ធិផល និងស្នាដៃធំៗជាច្រើន ជាពិសេសបានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន កំណែទំរង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការចូលរួមគ្រប់គ្រងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តចូលរួមដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿង និងទទួលបាននូវសុខសន្តិភាព៕

អត្ថបទទាក់ទង