រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលជួបអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំខេត្តបាត់ដំបង

  • 25
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអនុញ្ញាតទទួលជួបអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំខេត្តបាត់ដំបង ដើម្បីធ្វើការរាយការណ៍អំពីវឌ្ឍនភាពការងារនិងបង្ហាញពីសមិទ្ធផលសម្រេចបានសម្រាប់ឆ្នាំ២០២២កន្លងមកនេះ ។
បន្ទាប់ពីបានធ្វើការស្ដាប់ការរាយការណ៍អំពីលទ្ធផលការងារដែលអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំខេត្តបាត់ដំបងរួចមក ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមាន ប្រសាសន៍ថ្លែងនូវការកោតសរសើរដល់អង្គការទស្សនៈពិភពលោក ដែលបានខិតខំជួយ ដល់ ខេត្តបាត់ដំបងចំគោលដៅ ក៏ដូចជាជួយដល់ស្ថាប័នមន្ទីរអង្គភាពផ្សេងៗក្នុងខេត្តបាត់ដំបង ដោយមិន គិតពីបញ្ហានយោបាយឡើយ ក្នុងនោះដូចជាការជួយខាងវិស័យអប់រំ វិស័យកិច្ចការពារស្រ្ដី និងកុមារ ក៏ដូចជាជួយក្នុងវិស័យសេវាសាធារណៈ និងវិស័យជាច្រើនក្នុងខេត្តបាត់ដំបង ។ ក្នុងនោះ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតមាំ ថាអង្គការទស្សនៈពិភពលោក ក៏ដូចជាអង្គការដៃគូរជាច្រើនទៀតនឹងបន្តជួយដល់រដ្ឋបាលខេត្ត ក៏ដូចជាស្ថាប័ន មន្ទីរ អង្គភាព លើគ្រប់វិស័យផ្សេងៗទៀត ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២៣ ក៏ដូចជាបណ្ដាឆ្នាំទៅមុខទៀត ព្រោះការជួយគ្នាទៅវិញទៅមកគឺជារឿងចាំបាច់មួយក្នុងដំណាក់កាលដែលរដ្ឋាភិបាលមិនទាន់មានថវិកាគ្រប់គ្រាន់ ដូចនេះមានតែអង្គការដៃគូរប៉ុណ្ណោះដែលមានលទ្ធភាពចូលរួមចំណែក ដូចជាការចូលរួមកសាងសាលារៀន ចូលរួមលើកកម្ពស់វិស័យអប់រំ កិច្ចការពារស្រ្ដី និងកុមារ បញ្ហាអនាម័យបរិស្ថាន ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀតផងដែរ ៕

អត្ថបទទាក់ទង