រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលថវិកាពីឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ចូលរួមចំណែកកសាងអគារសិក្សា០១ខ្នង

  • 112
  • ដោយ teavvisal

នៅរសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលថវិកាពីឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ២៦៥,៦៦៧,៧០០រៀល (ពីររយហុកសិបប្រាំលាន ប្រាំមួយរយហុកសិបប្រាំពីរពាន់ ប្រាំពីររយរៀលគត់) សម្រាប់ចូលរួមចំណែកកសាងអគារសិក្សា០១ខ្នង ស្មើ០៣បន្ទប់ សាងសង់អំពីថ្មប្រក់ក្បឿង ស្ថិតក្នុងសាលាបឋមសិក្សាអូរជ្រៃ ស្ថិតក្នុងភូមិអូរជ្រៃ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា ដោយសារកំណើនសិស្សានុសិស្សចេះតែមានការកើនឡើងជារៀងរាល់ឆ្នាំ ទើបលោកស្រីនាយិកាសាលាបឋមសិក្សាអូរជ្រៃ តាមរយៈឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានសំណូមពរមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សាងសង់អគារសិក្សាចំនួន១ខ្នង មាន៣បន្ទប់ ធ្វើពីថ្មប្រក់ក្បឿង ទំហំ៩ម៉ែត្រx២៤ម៉ែត្រ ដើម្បីបំពេញនូវកង្វះខាតខាងលើ ក៏ដូចជារួមចំណែកដល់ការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកូនចៅ របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិដាច់ស្រយាលមួយនេះ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកកសាងសាលាបឋមសិក្សាអូរជ្រៃ ដែលនេះបានបង្ហាញពីការចូលរួមចំណែកនៅក្នុងសង្គម ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើនទៅមុខជាបន្តបន្ទាប់ ក្នុងន័យជំរុញ និងបង្កើនធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់ ។

អត្ថបទទាក់ទង