រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានឃើញវិដេអូឃ្លីប (Video Clip) ក្នុងគណនីហ្វេសបុក ឈ្មោះ San Buntheoun ដែលមានខ្លឹមដូចខាងក្រោម

  • 2.1ពាន់
  • ដោយ Saraknorn

សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកគាស់ក្រឡ ៖

កន្លងមក អាជ្ញាធរស្រុកគាស់ក្រឡ អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងខិតខំដោះស្រាយទំនាស់ដីធ្លីដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ប្រកបដោយស្នារតីទទួលខុសត្រូវខ្ពស់ ហើយដីធ្លីចំណុចភ្នំស្ននេះជាដីដណ្តើមសិទ្ធិកាន់កាប់ និងមានជម្លោះ រវាងភាគីពាក់ពន្ឋ័ ហើយបានបញ្ជប់ការធ្វើអត្តសញ្ញាណកម្មមនុស្ស និងដី ព្រមទាំងរៀបចំរបាយការណ៍ពិស្តារដើម្បីរាយការណ៍ និងសុំគោលការណ៍ទៅក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ជប់វិវាទនេះ ។ ព្រមជាមួយនេះ នៅក្នុងស្រុកគាស់ក្រឡនិងទូទាំងខេត្ត មានស្ថានភាពការប្រែប្រួលអាកាសធាតុក្តៅហួតហែង ធ្វើឱ្យតំបន់មួយចំនួនខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋ និងសត្វពាហនៈ ហើយអាជ្ញាធរខេត្ត ស្រុក ខិតខំដោះស្រាយបញ្ហាខ្វះខាតទឹក ដោយមិនទុកឱ្យតំបន់ណាមួយឱ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយមិនបានយកចិត្តទុកដាក់ដោះស្រាយនោះឡើយ រួមទាំងខ្យល់កន្ទ្រាក់បណ្តាលឱ្យខូចខាត រំលំផ្ទះសម្បែង ត្រូវបានអាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង បានយកចិត្តទុកដាក់តាមដានការដោះស្រាយ និងផ្តល់ការឧត្ថម្ភថវិកា សម្ភារៈសព្វបែបយ៉ាងដល់ប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋជួបការលំបាក មិនមែនដូចអ្វីដែលលោក សាន ប៊ុនធឿន បានលើកឡើងនោះឡើយ ។ ការលើកឡើងនេះ ក្នុងគោលបំណងទុច្ចរិត មិនបានឆ្លុះបញ្ជាំងការពិត មិនបានឆ្លុះបញ្ជាំងការខិតខំប្រឹងប្រែង និងសកម្មភាពបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ អំពើល្អពីសំណាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ដោយមិនខ្លាចការនឿយហត់នោះឡើយ ។

https://www.facebook.com/Sanbunthoeunoffcial/videos/2326237707613502/?t=4

អត្ថបទទាក់ទង