រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២

  • 219
  • ដោយ teavvisal

នៅព្រឹកថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង និងដើម្បីអបអរសាទរការដាក់តាំងពិព័រណ៌ម្ហូបអហារ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលខាងមុខនេះ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការរៀបចំទិវាអនាម័យបរិស្ថាននេះឡើង គឺក្នុងគោលបំណងដើម្បីបំផុសចលនាដល់សាធារណជន ស្ថាប័ន មន្ទីរអង្គភាព វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតនៅតាមទីសាធារណៈ លំនៅឋាន កន្លែងធ្វើការ និងអាជីវកម្ម ដើម្បីការរួមចំណែកកែលំអសោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិតរបស់សាធារណជន និងអ្នកពាក់ព័ន្ធទាំងអស់ គ្រប់ស្រទាប់វណ្ណៈឱ្យចេះគ្រប់គ្រងកាកសំណល សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានកាន់តែច្រើនឡើងៗ ។ ក្នុងនោះដែរ ឯកឧត្តម បានធ្វើការដាស់តឿនក្រើនរំលឹក ក៏ដូចជាជំរុញដល់បណ្ដាមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយអនុវត្តការធ្វើអនាម័យសំអាតជាប់ជាប្រចាំនៅតាមមូលដ្ឋានរៀងៗខ្លួន ដោយមានការទទួលខុសត្រូវខ្ពស់ជាពិសេសស្នើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ បន្តធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនអំពីការចូលរួមគ្រប់គ្រងការប្រមូល និងទុកដាក់សំរាមសំណល់រឹងតាមទីប្រជុំជន ដោយការចូលរួមប្រើប្រាស់សេវា និងការបង់ថ្លៃអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ ។

អត្ថបទទាក់ទង