រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នាំ២០២២

នៅព្រឹកថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នាំ២០២២ នៅឯបរិវេណផ្សារបុរីរោងចក្រ ក្រុងបាត់ដំបង ។
គោលបំណងនៃវេទិកានេះ គឺអនុវត្តតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវឱ្យមានការកែលម្អប្រព័ន្ធអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងការធានាការរួមចំណែកនៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស និងដើម្បីឱ្យក្រុមប្រឹក្សាខេត្តជម្រាបជូនក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា អំពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តក្នុងរយៈពេលមួយឆ្នាំ ចំពោះការឆ្លើយយតបនូវសំណើ សំណូមពរនានា របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ពិភាក្សា បកស្រាយអំពីបញ្ហានានាដល់អ្នកចូលរួម និងក៏ដូចជាស្វែងរកដំណោះស្រាយ និងសំណូមពររបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះដែរ អង្គវេទិកាទាំងមូលក៏បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់អនុញ្ញាតធ្វើការលើកជាសំណួរ សំណូមពរ និងធ្វើការបង្ហាញអំពីតម្រូវការ ក៏ដូចជាបញ្ហានានាដែលមាននៅក្នុងសហគមន៍របស់ខ្លួន ជូនដល់គណៈអធិបតីដើម្បីធ្វើការបកស្រាយ ក៏ដូចជាដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបតែជួបប្រទះបញ្ហាផ្សេងៗដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ។

អត្ថបទទាក់ទង