នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះជួយសាងសងលំឋានជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ Habitat for Humanity Cambodia ។
នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលរងស្រុកសង្កែ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មន្ត្រីរាជការសាលាខេត្ត អង្គការHabitat for Humanity Cambodia និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមអភិបាលខេត្ត និងគណៈប្រតិភូអមដំណើរបាន ជួយសាងសង់លំនៅឋានបងប្អូនប្រជាពលរដ្ឋជាមួយជាមួយអង្កការ Habitat for Humanity Cambodia និងចូលរួមពិធីសម្ពោធលំនៅឋាន ព្រមទាំងប្រគល់សោផ្ទះជានិមិត្តរូបផងដែរ៕