រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ការបើកហិបវិញ្ញាសា និងការកាត់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២

នៅថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត រួមជាមួយ លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិបាល តំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ចូលរួមជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបង នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីបើកហិបវិញ្ញាសានិងការកាត់វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រោមអធិបតីភាព ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង