រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯ.ឧ ងួន រតនៈ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រជុំឆ្លងរបាយការណ៍ប្រចាំខែមេសា២០១៩និងលើកទិសដៅបន្ត

  • 1.2ពាន់
  • ដោយ Sotheavy

សៀលថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រជុំឆ្លងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៩និងលើកទិសដៅបន្ត នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំប្រធានមន្ទីរ អង្គភាព កងកម្លាំង មន្រ្តីជំនាញពាក់ព័ន្ធនានាជុំវិញខេត្តចូលរួមផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួចមក ឯកឧត្តម ងួន រតនៈ បានអនុញ្ញាតិឲ្យមន្រ្តីជំនាញនានាឡើងរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួនសម្រេចបានក្នុងខែកន្លងមក ដែលជួបការលំបាកនិងធ្វើការដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ និងសភាពការណ៍ថ្មីៗទាំងនោះ ដែលត្រូវទប់ស្កាត់និងចាត់វិធានការឲ្យបានសម្រេចជោគជ័យផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បន្ទាប់ពីស្តាប់របាយការណ៍និងធ្វើការដោះស្រាយការងារប្រចាំខែមេសា ឆ្នាំ២០១៩នេះហើយ យើងបាននិងកំពុងត្រៀមរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ នាចុងខែនេះ ដូច្នេះយើងទាំងអស់គ្នាមានការមមាញឹកគ្រប់ៗគ្នារួមទាំងការងារស្នូលគ្រប់ជំនាញផ្សេងៗគ្នាផង។

ឯកឧត្តម ងួន រតនៈ បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ខិតខំការពារ សន្តិសុខ សុវត្តិភាព ក្នុងពេលយុទ្ធនាការបោះឆ្នោតចុងខែនេះឲ្យទទួលបានជោគជ័យនិងសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយើងផងដែរ៕

អត្ថបទទាក់ទង