រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

គម្រោងគ្រប់គ្រងនិងកែលម្អបរិស្ថានក្រុងជុំវិញបឹង ទន្លេសាប ជំហាន២ របស់រដ្ឋបាលខេត្តបាត់ដំបង បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលស្តីពី”យន្តការដោះស្រាយបណ្តឹងតវ៉ា” របស់ខ្លួន ។

  • 2.3ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩ ឯ.ឧ អ៊ុយ សុធាវី  អភិបាលរងខេត្តបាត់ដំបងជាតំណាងឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ាដល់សិក្ខាកាមដែលជាមន្ត្រីជំនាញហើយត្រូវបានបង្កើតឡើង នៅកម្រិតរាជធានី-ខេត្ត ដើម្បីទទួលកត់ត្រាពិនិត្យ និងសម្រួលក្នុងការដោះស្រាយបណ្តឹង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ទាក់ទងនឹងប្រាក់សំណង និងសិទ្ធិទទួលបាននូវសំណង ចំពោះការធ្វើលទ្ធកម្មដី និងអចលនទ្រព្យផ្សេងៗទៀត ដោយសារគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈទទួលបានហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដោយបានគូសបញ្ជាក់ថា៖ដើម្បីបង្កើននូវប្រសិទ្ធភាពនៃយន្តការដោះស្រាយបណ្តឹងតវ៉ានានា ក៏ដូចជាការពង្រឹងសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធ នៅក្នុងសមាសភាពគណៈកម្មការដោះស្រាយបណ្តឹងតវ៉ានៃគម្រោងនេះ តាមរយៈគ្រូឧទ្ទេសនៃនាយកដ្ឋានត្រួតពិនិត្យផ្ទៃក្នុង និងគ្រប់គ្រងទិន្នន័យនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការធ្វើបទបង្ហាញ ព្រមទាំងគោលការណ៍ណែនាំ ដែលពាក់ព័ន្ធនិងអង្គសិក្ខាសាលាថ្ងៃនេះ ដើម្បីធ្វើឲ្យមន្ត្រីជំនាញមកពី   បណ្តាអង្គភាពមន្ទីរនានាចំណុះនៃរដ្ឋបាលខេត្តបាត់ដំបង ដែលជាសិក្ខាកាមទាំងអស់ បានកាន់តែយល់ច្បាស់ និងយល់ជ្រួត ជ្រាបពីកិច្ចការទាំងនេះ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹកពេញ នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង។

តាមរយៈមន្ត្រីសម្របសម្រួលក្នុងវគ្គសិក្សានេះពីលោក គង់ រដ្ឋា ប្រធាននាយកដ្ឋានត្រួតពិនិតផ្ទៃ្យក្នុង និងគ្រប់គ្រងទិន្នន័យ និងពីការធ្វើបទបង្ហាញ របស់លោកស្រី លី សុទ្ធារី ទីប្រឹក្សបណ្តុះបណ្តាល ក៏បានគូសបញ្ជាក់ពីប្រធានបទសំខាន់ៗ នៅក្នុងអង្គសិក្ខាសាលាថ្ងៃនេះ ដោយបានផ្តោតសំខាន់ពី យន្តការដោះស្រាយបណ្តឹងតវ៉ា(GRM) ថែមទាំងបានផ្តល់នូវបញ្ហាគន្លឹះ   សំខាន់ៗមួយចំនួន ដូចជា៖ ហេតុអ្វីតម្រូវឲ្យមាន GRM នៅក្នុងគម្រោងនេះ? ។ ក្របខ័ណ្ឌច្បាប់នៃយន្តការដោះស្រាយ      បណ្តឹងតវ៉ា។ រចនាសម្ព័ន្ធ និងយន្តការដោះស្រាយបណ្តឹងតវ៉ា។ កម្មវត្ថុ និងប្រភេទបណ្តឹង។ មូលដ្ឋាននៃការដាក់បណ្តឹងនិងគោលនយោបាយសំណង។ នីតិវិធី នៃយន្តការដោះស្រាយបណ្តឹងតវ៉ា។ តួនាទីនិងភារកិច្ច។ របាយការណ៍នៃការដោះស្រាយបណ្តឹងតវ៉ា ការប្រឹក្សានិងការគាំទ្រ និងទម្រង់ផ្សេងៗ។

ឯ.ឧអភិបាលរងខេត្តបាត់ដំបង អ៊ុយ សុធាវី ក៏បានថ្លែងបន្ត ជូនអង្គសិក្ខាសាលាទៀតថា៖ដើម្បីរួមចំណែកក្នុងការអនុវត្តគម្រោងនេះ ឲ្យទទួលបានជោគជ័យ និងក្នុងនាមនៃរដ្ឋបាលខេត្តបាត់ដំបងបានត្រៀមរួចជាស្រេច ដើម្បីកិច្ចសហប្រតិបត្តិការល្អនិងខិតខំសម្របសម្រួលជាមួយនិងក្រុមការងារអន្តរក្រសួង ដោយបានបង្កើតនូវក្រុមការងារចម្រុះខេត្ត ដែលដឹកនាំដោយរូប ឯ.ឧ អភិបាលរងខេត្តផ្ទាល់ ក្នុងការទទួលបន្ទុកនូវវិស័យនេះផងដែរ។

ឯ.ឧ អ៊ុយ សុធាវី ក៏បានសង្កត់ធ្ងន់ ដោយបានក្រើនរំលឹក ដល់សិក្ខាកាមចូលរួមទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ស្តាប់និងលើកជាសំណួរបន្ថែមទៀត ក៏ដូចជាបទពិសោធន៍នានាដែលខ្លួនធ្លាប់បានជួបប្រទះកន្លងមក ដើម្បីជាទុនគន្លឹះក្នុងការផ្លាស់ប្តូរ និងផ្ទេរនូវចំណេះដឹងពីគ្នាទៅវិញ ទៅមកដើម្បីបង្កើននូវប្រសិទ្ធភាពនៃការដោះស្រា យបណ្តឹងតវ៉ានានា ក៏ដូចជាការបង្កើនសមត្ថភាពដល់សិក្ខាកាមទាំងមូល ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងសមាសភាពនៃគណៈកម្មការដោះស្រាយបណ្តឹងតវ៉ានៃគម្រោងនេះ។សូមបញ្ជាក់ថាគម្រោងគ្រប់ គ្រងនិងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងតាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ស្ថាប័ន និងដៃគូអភិវវឌ្ឍន៍នានាដែលគម្រោងនេះបានផ្តោតសំខាន់ទៅ លើបណ្តាខេត្តនានា ជុំវិញបឹងទន្លេសាប ក្នុងនោះរួមមាន៖ខេត្តកំពង់ឆ្នាំង, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យនិងខេត្តកំពង់ធំ ក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ការពារធនធានធម្មជាតិបឹងទន្លេសាប៕

អត្ថបទទាក់ទង