នៅព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ នេះនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងធ្វើការប្រគល់មុងជ្រលក់ថ្នាំជូនដល់កងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ពិធីនេះបានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងព្រមទាំងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាច្រើនរូប។
សូមជម្រាបជូនថា៖ មុងជ្រលក់ថ្នាំចំនួន ១.១៧៤៥មុង ដែលក្នុងនោះមានមុងសម្រាប់ចងជាមួយអង្រឹងសម្រាកចំនួន ៣.៩១៥មុង និងមុងចងជាមួយគ្រែសម្រាកចំនួន ៧.៨៣០មុង ត្រូវបានទទួលនិងបែងចែកជូនដល់កងកម្លាំងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម្រាប់យកទៅប្រើប្រាស់ការពារនូវជម្ងឺដង្កាត់ ដែលបង្កឡើងដោយសត្វមូលខ្លាខាំ។ នេះគឺជាផ្នែកដ៏សំខាន់មួយក្នុងចំណោមផ្នែកដ៏ទៃផ្សេងទៀតដែលជាការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់កងកម្លាំង នគរបាលជាតិពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចជាឯកឧត្តម នាយឧត្តមសេនីយ៍សនិ្តបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ៕ #ស្នងការដ្ឋាននគរបាលខេត្ត