រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយរបស់សម្តេចក្រឡាហោម និងលោកជំទាវ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ។

  • 1.0ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត លោកអភិបាលក្រុងបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរភូមិ សង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធខេត្ត ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាឱកាសនោះ ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់ ព្រមទាំងណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ និងចូលរួមជួយដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូនដ្ឋាន ។

អំណោយនោះផងដែររួមមានអង្ករ១ការ៉ុង មី១កេស សង្កសី ចំនួន២០សន្លឹក និងថវិកាចំនួន២០០,០០០ រៀល ។

ក្នុងនោះផងដែលឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ និងកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមជួយប្រក់ដំបូល និងជួសជុលផ្ទះជួនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៅម្ចាស់ផ្ទះដែលទើបសាងសង់ថ្មីនេះ ចំនួន១០០ ដុល្លា សម្រាប់ចាក់ដីបំពេញបន្ថែម ។

អត្ថបទទាក់ទង