រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទ សក្ដានុពល ភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

  • 153
  • ដោយ teavvisal

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាធុរកិច្ចវៀតណាម-កម្ពុជា ក្រោមប្រធានបទ សក្ដានុពល ភាពខ្លាំង និងតម្រូវការកិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ជាឱកាសមួយបានជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងភាពជាដៃគូ ស្វែងរកតម្រូវការ កិច្ចសហប្រតិបត្តិការ ដោយមានស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ក្នុងសម្របសម្រួលរាល់ការទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការ ព្រមទាំង រៀបចំផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលដៅការពារផលប្រយោជន៍ធុរកិច្ច និងពីតម្រូវការ កិច្ចសហប្រតិបត្តិការនៃបណ្ដាខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ។ ឯកឧត្តមបានបន្តទៀតថា តាមរយៈនៃកិច្ចសហប្រតិបត្តិការ ដែលមានចំណងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្តបាត់ដំបងកន្លងទៅ ជាមួយបណ្ដាខេត្ត-ក្រុងនៃសាធាណរដ្ឋសង្គមនិយមវៀតណាម មានខេត្តត្រាវិញ ខេត្តតៃនិញ ខេត្តឡុងអាន ខេត្តក្វាណាម និងទីក្រុងដាណាំង បានបង្ហាញពីភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ហើយកិច្ចសហប្រតិបត្តិការទាំងនោះ គឺផ្ដោតលើឯកសារកំណត់ហេតុកិច្ចព្រមព្រៀងលើវិស័យឧស្សហកម្ម វិនិយោគ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្ម សង្គមកិច្ច វប្បធម៌ អប់រំ កីឡា វប្បធម៌ ជាដើម ៕

អត្ថបទទាក់ទង