រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យមួយខ្នង ដែលស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង

  • 286
  • ដោយ teavvisal

នៅព្រឹកថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន១ខ្នង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
អគារសិក្សានៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន១ខ្នងនេះ មាន២ជាន់ ស្មើ១២បន្ទប់ មានទទឹង៩ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ កម្ពស់១១,៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីទុកជាចំណងដៃសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកបាណន់ ពិសេសឃុំភ្នំសំពៅ បានប្រើប្រាស់សិក្សារៀនសូត្រ ដែលជាចំណែកចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ៕

អត្ថបទទាក់ទង