រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ការរៀបចំសណ្ដាប់ធ្នាប់ នៅក្រុងបាត់ដំបង

  • 693
  • ដោយ teavvisal

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ក្រុង បានធ្វើការចាប់ផ្ដើមរៀបចំកាប់មែកឈើ និងរៀបចំបណ្ដាញខ្សែកាប ខ្សែអ៊ីនធឺណេត ដែលមានសភាពរញ៉េរញ៉ៃនៅតាមបង្គោលភ្លើង និងនៅតាមផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមផ្លូវលេខ១ កាត់ទទឹងដល់ផ្លូវលេខ១កន្លះ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីកែប្រែសោភ័ណភាពក្នុងក្រុងឱ្យកាន់តែមានសណ្ដាប់ធ្នាប់បន្ថែមទៀតបន្ទាប់ពីបានរុះរើសំយាបផ្ទះរួចមក ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងទាំងអស់ សូមមេត្តាមានការអត់ធ្មត់ និងមានការអធ្យាស្រ័យ យោគយល់ដល់ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ ព្រោះការរៀបចំនេះគឺដើម្បីឱ្យសោភ័ណភាពនៅក្នុងក្រុងបាត់ដំបង កាន់តែមានភាពស្រស់ស្អាត គ្មានខ្សែកាប ខ្សែអ៊ីនធឺណេតរញ៉េរញ៉ៃនៅតាមសាធារណៈ និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យកាន់តែច្រើនឡើងៗ ហើយការរៀបចំនេះទៀតសោត នឹងបន្តធ្វើនៅតាមផ្លូវផ្សេងៗទៀតក្នុងតំបន់អភិរក្ស ក្រុងបាត់ដំបង ។ សព្វថ្ងៃនេះ ក្រុមការងារកំពុងតែបន្តបេសកកម្មក្នុងការរៀបចំកាត់ខ្សែកាប ខ្សែអ៊ីនធឺណេតនៅក្នុងតំបន់អភិរក្សនេះ ៕

អត្ថបទទាក់ទង