រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធក្នុងមន្ទីរអង្គភាពចំនួន៤ក្នុងខេត្តបាត់ដំបង

  • 162
  • ដោយ teavvisal

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីរកិច្ចការនារីខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់មន្រ្ដីរាជការដែលទើបតែទទួលបានមុខតំណែង និងភារកិច្ចថ្មីនេះ សូមបន្តការខិតខំប្រឹងប្រែងបំពេញការងារដោយមានភាពទំនួលខុសត្រូវ និងត្រូវបន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពសាមី ដោយត្រូវមានទំនាក់ទំនងល្អជាមួយមន្រ្ដីដទៃទៀត និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ បម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ ។ ឯកឧត្តមបានបន្តណែនាំដល់មន្រ្ដីរាជការទាំងអស់ ខិតខំសិក្សារៀនសូត្រ ពិសេសត្រូវមានការស្រាវជ្រាវឱ្យបានច្រើននូវលិខិតបទដ្ឋានថ្មីៗ ឬច្បាប់ថ្មីដែលត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយយើងមិនត្រូវយករឿងរ៉ាវពីមុនៗមកធ្វើការអនុវត្តខុសពីនីតិវិធីដែលត្រូវបានកែសម្រួលឡើយ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះមន្ត្រីរាជការ ដែលទើបប្រកាស ចូលកាន់មុខតំណែង នឹងទទួលភារកិច្ចថ្មីនាពេលនេះ គឺបានឆ្លងកាត់ ការវាយតម្លៃ ពីគណៈអភិបាលខេត្ត ក៏ដូចជា ការវាយតម្លៃ របស់មន្ទីរ អង្គភាព សាមីយ៉ាងត្រឹមត្រូវ តាមរយៈការពិនិត្យមើលសកម្មភាពការងាររបស់មន្រ្ដីរបស់ខ្លួន ដូច្នេះសូមឱ្យមន្រ្ដីរាជការទាំងអស់កុំមានការអាក់អន់ស្រពន់ចិត្ត ហើយសូមព្យាយាមបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អបន្តទៅមុខទៀត ៕

អត្ថបទទាក់ទង