រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥ គ្រួសារដែលរស់នៅក្នុងផ្ទៃអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលកំពុងជួបការលំបាកក្នុងអំឡុងរដូវវស្សានេះដែលពួកគាត់រស់នៅក្នុងផ្ទៃអាងភាស ស្ថិតក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


អំណោយដែលបានចែកជូនរួមមាន ៖
១.អង្ករ ១ ការ៉ុង
២.មី ១ កេស
៣.ត្រីខ ១ យួរ
៤.ទឹកស៊ីអ៊ីវ ១ យួរ
៥.ទឹកត្រី ១ យួរ
៦.ទឹកសុទ្ធវីឃែរ ១ កេស
៧.តង់ ១
៨.ឃីត(មុង,ក្រមា) ១កញ្ចប់
៩.ធុងចម្រោះទឹកស្អាត ១ឈុតធំ។

អត្ថបទទាក់ទង