រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញទទួលអំណោយពីសប្បុរជន ដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

នៅព្រឹក ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយពី ឯកឧត្តម សុខ វាសនា ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង និងលោកជំទាវ ដែលបានផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង នូវមីជាតិចំនួន២០០កេស ជូនរដ្ឋបាលខេត្តបាត់ដំបង ធ្វើការចាត់ចែងបន្តផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងមានតម្រូវការនៅភូមិសាស្រ្ដខេត្តបាត់ដំបង ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម សុខ វាសនា និងលោកជំទាវ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការឧបត្ថម្ភមករដ្ឋបាលខេត្តបាត់ដំបង ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌ក្នុងការផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងកំពុងត្រូវការនៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ៕

អត្ថបទទាក់ទង