រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អភិបាលខេត្តបាត់ដំបង ចុះប្រគល់ផ្ទះថ្មី ១ខ្នង និងផ្ទះកំពុងសាងសង់ថ្មី ១ខ្នង ជូនប្រជាពលរដ្ឋរងគ្រោះដោយសាខ្យល់កន្ត្រាក់ ចំនួន ២ គ្រួសារ។

  • 791
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រគល់ផ្ទះថ្មីចំនួន ១ខ្នង និងកំពុងសាងសង់ថ្មី ១ ខ្នង ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងពិធីនេះដែលក៏មានអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម អស់លោក ប្រធានមន្ទីរ អង្គភាពមួយចំនួន និងលោកអភិបាលស្រុក មេឃុំ។

ពិធីនេះឯកឧត្តមអភិបាលខេត្តនាំយកអំណាយ និងថវិកាមួយចំនួនជូនដល់គ្រួសារដែលរងគ្រួសារដោយសារខ្យល់កន្ត្រាក់ចំនួន ២ គ្រួសារផង។

ក្រោយពេលបញ្ចប់កម្មវិធីឯកឧត្តមអភិបាលខេត្ត ព្រមទាំងឯកឧត្តម អស់លោក អមដំណើរចូលរួមពិនិត្យការសាងសងស្ពានមួយកន្លែង (ស្ពានលំផាត់) នៅក្នុងស្រុកកំរៀងផងដែរ៕

អត្ថបទទាក់ទង